ភ្លេងប្រចាំជាតិ

បទភ្លេទ​ ​: ពង្សសាវតារខ្មែរ 

Music : https://www.youtube.com/watch?v=Kochb1spOYA

ខ្មែរអើយចូរចាំជាក់ថា​          តាមសាវតារ​ 

 ជាតិខេមរា                  ធ្លាប់តែថ្កើង 

ទឹកដីខ្មែរធំ                      ទូលំទូលាយ 

សព្វសាយរុងរឿង               គេអែងតែងលើកតម្កើង

តម្កល់ជាតិយើង                  ចាត់ទុកឡើងជាជាតិច្បង 


 អារ្យធម៌ខ្ពង់ខ្ពស់ឆើតឆាយ           បានចេញផ្សព្វផ្សាយ

គ្រប់ទិសទាំងឡាយ​          ចុងបូពា៌ 

សាសនាសិល្បះ​               ចម្លាក់វិចិត្រ

 គំនិតសិក្សា​                      តន្រ្តីទស្សនវិជ្ជា 

ព្រះពុទ្ធសាសនា                ជាគោលការណ៍ខ្មែរផ្សាយទៅ ។


 ខ្មែរអើយចូរចាំស្តាប់សាវតារ​          ដែលបានចរចា 

បញ្ជាក់ប្រាប់ថា                ពូជខ្មែរថ្កើង

 តាំងចិត្តអោយមាំ              ខិតខំប្រឹងវិញ 

បញ្ចេញតម្កើង                  តម្លៃនៃជាតិខ្មែរយើង 

អោយបានរុងរឿង​            ជាថ្មីឡើងតាមសាវតារ 

No comments:

Post a Comment